|
|
David Moyes អ្នកចាត់ការទូទៅរបស់ក្រុមញញួរដែក West Ham បានដាក់តម្លៃខ្លួន ១០០លានផោនសម្រាប់កូនក្រុមខ្លួនខណៈមាន
ក្លឹបធំៗកំពុងចាប់អារម្មណ៏ ។
ខ្សែបម្រើការពារ Declan Rice របស់អង់គ្លេសកំពុងបង្ហាញទម្រង់លេងយ៉ាងល្អរហូតដល់ក្លឹបធំៗដូចជា Manchester United, Chelsea, Manchester City ។ David Moyes បានបន្ថែមទៀតថា ៖ " Rice ជាកីឡាករសំខាន់សម្រាប់ក្រុមយើង យើងពិតជាមិនអាចខ្វះវត្តមានគេក្នុងក្រុមបានឡើយ ។ គេមានសមត្ថភាពដ៏ល្អ យើងពិតជាសប្បាយចិត្តដែលមានគេជាផ្នែកមួយក្នុងក្រុម " ។
គួរបញ្ជាក់ថាកុងត្រារបស់គេមានសុពលភាពដល់ ២០២៤ ហើយក្លឹបមានលក្ខខណ្ឌអាចបន្តកុងត្រារបស់គេថែមទៀត នៅខណៈពេលនេះក្លឹបគ្មានគម្រោងក្នុងការលក់គេចេញឡើយ ៕
ប្រភព : Metro
Lamine Yamal បានបន្តធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកភ្ញាក់ផ្អើល ប៉ុន្តែជាពិសេសអ្នកដែលនៅក្នុងប្រទេស Spain។ កីឡាករវ័យ 16 ឆ្នាំរូបនេះបង្ហាញទម្រង់លេងដ៏ល្អមួយផ្សេងទៀតក្នុងអំឡុងពេលចាប់ឆ្នោតជាមួយប្រេស៊ីលកាលពីដើមសប្តាហ៍នេះ ហើយអ្នកដែលនៅសហព័ន្ធបាល់ទាត់អេស្ប៉ាញពិតជាបានកត់សម្គាល់។...
Carney Chukwuemeka ជាមួយ Robert Sanchez និង Trevoh Chalobah ទាំងអស់ត្រូវបានអវត្តមានដោយសាររបួសថ្មីៗ។ គ្មានកាលបរិច្ឆេទត្រឡប់មកវិញច្បាស់លាស់បានផ្តល់ជូននោះទេ។...
កាលពីប៉ុន្មានសប្តាហ៍មុន របាយការណ៍បានលេចចេញអំពីកិច្ចព្រមព្រៀងរវាងសហម្ចាស់ Chelsea លោក Todd Boehly និង Clearlake Capital ដែលបានបញ្ជាក់ថា តំណែងប្រធានអាចត្រូវបានបង្វិលរវាងពួកគេរៀងរាល់ 5 ឆ្នាំម្តង។...
លោក Mauricio Pochettino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា យើងនៅតែត្រូវវាយតម្លៃកីឡាករមួយចំនួនដូចជា Chilwell បន្ទាប់ពីលេងពីរប្រកួត។...
យោងតាម Fabrizio Romano តាមរយៈ The United Stand ក្លឹបមួយចំនួននៅ Premier League កំពុងតាមដាន Mason Greenwood នៅពេលដែលគាត់ជិតដល់ទីបញ្ចប់នៃការខ្ចីជើងរបស់គាត់ជាមួយ Getafe ។...