|
|
កាមេរ៉ូននិងហ្គាំប៊ី ធ្វើបានយ៉ាងល្អដោយបានយកឈ្នះគូបដិបក្ខ និងបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations កាលពីយប់មិញ។
ហ្គាំប៊ីបានយកឈ្នះជម្រើសជាតិហ្គីណេលទ្ធផល ១-០។ មួយគ្រាប់របស់ហ្គាំប៊ី ស៊ុតបញ្ចូលទីដោយកីឡាករ Musa Barrow នៅនាទី៧១។ ចំណែកឯកកាមេរ៉ូនបានយកឈ្នះជម្រើសជាតិកូម៉ូរ៉ូ ២-១ ធានាបានកៅអីនៅជុំបន្ទាប់។
ជ័យជម្នះកាលពីយប់មិញធ្វើអោយកាមេរ៉ូននិងហ្គាំប៊ីជា២ក្រុមបន្ថែមទៀត បន្ទាប់ពីទុយណេស៊ីនិងប៊ូគីណាហ្វាសូបានដល់ទៅកាន់វគ្គ៨ក្រុមនៃក្រោយ។ ហើយនៅជុំបន្ទាប់កាមេរ៉ូននឹងត្រូវប៉ះជាមួយហ្គាំប៊ីនៅវគ្គ ៨ក្រុម៕
ប្រភព: BBC Sports
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Anfield និង Etihad សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ...
ក្រុមជម្រើសជាតិថៃកំពុងស្ថិតលើវិថីដំណើរឆ្ពោះទៅកាន់ស្វែងរកមេដាយមាសចំនួន៤គ្រឿងក្នុងប្រភេទកីឡាករបាល់ទាត់និងហ្វូសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម...
អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាលោក Keisuke Honda បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញ Twitter ថា ក្រុមបាល់ទាត់កម្ពុជាក្នុងរយៈ១០ឆ្នាំទៀតនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ...
លោក Ralph Hasenhuttl អ្នកចាត់ការក្លឹប Southampton បាននិយាយមុនប្រកួតតទល់នឹង ក្លឹប Liverpool នៅយប់នេះថា ការប្រកួតប្រជែងដណ្ដើមយកឈ្នះពាន Premier League គឺពិបាកជាងការយកឈ្នះពាន UCL ទៅទៀត ...
ខ្សែប្រយុទ្ធ Kylain Mbappe ត្រូវបានល្ហិចល្ហៀងថាបានធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះហើយ ដោយចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន ...