|
|
គ្រូរបស់ព័រទុយហ្គាល់លោក Fernando Santos បាននិយាយថា វាគឺជាថ្ងៃយំឈឺចាប់សម្រាប់ជាតិ ប៉ុន្តែក្រុមរបស់លោកត្រូវតែបង្ហាញកម្លាំងចិត្តប្រយុទ្ធបែបនេះដដែល បន្ទាប់ពីចាញ់អាល្លឺម៉ង់៤-២
Ronaldo បានជួយព័រទុយហ្គាល់នាំមុខ ប៉ុន្តែការធ្វើឲ្យចូលទីខ្លួនឯងរបស់ Ruben Dias និង Raphael Guerriero បាននាំអាល្លឺម៉ងនាំមុខវិញ ២-១។ ចូលតង់ទីពីរ គ្រាប់បាល់របស់ Kai Havertz និង Robin Gosens បានជួយឲ្យអាល្លឺម៉ង់ឈ្នះ ត្បិត Diego Jota រកបានមួយគ្រាប់ទៀតឲ្យព័រទុយហ្គាល់ក៏ដោយ។
ក្រោយពីបញ្ចប់ការប្រកួតលោក Santo បាននិយាយថា លោកពិតជាមានមោទកភាពសម្រាប់ការខំប្រឹងប្រែងនៃក្រុមរបស់លោកដែលប្រយុទ្ធដល់ទីបញ្ចប់ ត្បិតខកចិត្តចំពោះការបរាជ័យ។ វាគឺជាថ្ងៃសម្រក់ទឹកភ្នែក ប៉ុន្តែប្រកួតក្រោយទល់នឹងបារាំង ព័រទុយហ្គាល់នឹងនៅតែប្រើស្មារតីប្រយុទ្ធបែបនេះដដែល៕
ក្លឹបសេ្តចស Real Madrid មានគម្រោងក្នុងការនាំយក ខ្សែបម្រើ Jude Bellingham មកកាន់ទឹកដី Santiago Bernabeu ក្នុងទីផ្សារដោះដូររដូវក្ដៅ ឆ្នាំ២០២៣ ដើម្បីមកជំនួសខ្សែបម្រើចាស់វស្សា Luka Modric ...
ក្លឹបបិសាចក្រហម Manchester United បានធ្វើការបដិសេធមិនព្រមដោះដូរខ្សែការពារ Harry Maguire ទៅឲ្យក្លឹប Barcelona ឡើយ...
ក្លឹប Arsenal បាននាំយកបានអ្នកចាំទី Matt Turner ជាផ្លូវការកាលពីម្សិលមិញពីក្លឹប New England Revolution ក្របខ័ណ្ឌ Major League Soccer (MLS) ដែលនៅទឹកដីសហរដ្ឋអាមេរិក...
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ Sadio Mane បានក្លាយជាកីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេម្នាក់លើលោក បន្ទាប់ពីចាកចេញពីហង្សក្រហម Liverpool ទៅចូលរួមជាមួយ Bayern Munich ...
Arsenal ត្រូវបានរាយការណ៍ថាបានបញ្ចប់ការចុះកុងត្រាផ្ទេរយក Gabriel Jesus ហើយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Gabriel Jesus ...