|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Angél Di Maria នឹងចាកចេញពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅខាងមុខនេះ ។
Di Maria បានទៅលាមិត្តរួមក្រុមនៅកន្លែងហ្វឹកហាត់ហើយក៏បានមកថតរូបជុំគ្នាជាមួយមិត្តក្រុមនៅទីនោះផងដែរ ។
គួរបញ្ជាក់ថាខ្សែបម្រើរូបនេះបានមករួមរស់នៅ PSG អស់រយៈពេល ៧ឆ្នាំហើយ ដោយចូលរួមប្រកួតបាន ២៩៤ប្រកួត និងស៊ុតចូលបាន ៩១គ្រាប់។ Di Maria ត្រូវបានគេដឹងថានឹងអាចផ្លាស់ទៅកាន់ Juventus ក្រោយក្លឹបនេះបានទាក់ទងចរចាជាមួយកីឡាកររូបនេះនៅប៉ុន្មានអាទិត្យចុងក្រោយនេះ៕
ប្រភព ៖ Fabrizio Romano
Fabrizio Romano បាននិយាយនៅលើប៉ុស្តិ៍ The United Stand Youtube ថា Man United កំពុងពិចារណាចែកផ្លូវជាមួយ Scott McTominay នៅរដូវក្តៅនេះ។...
Bukayo Saka និង Gabriel Magalhaes ជាមួយ Gabriel Martinelli សុទ្ធតែខកខានការហ្វឹកហាត់លើកដំបូងរបស់ Arsenal បន្ទាប់ពីសម្រាកជម្រើសជាតិ។...
Romeo Lavia នឹងមិនចូលលេងទៀតទេនៅរដូវកាលនេះបន្ទាប់ពីរងរបួសផ្សេងទៀត។ អ្នកកាសែត Sacha Tavolieri រាយការណ៍ថារបួសដែលកីឡាករ រូបនេះកំពុងជួបប្រទះគឺបណ្តាលមកពីការសម្រេចចិត្តរបស់ Chelsea ។...
Lionel Messi បានចាកចេញពី Barcelona ក្នុងឆ្នាំ 2021 ដោយសារក្លឹបមិនអាចផ្តល់កុងត្រាថ្មីដល់គាត់បាន។ កីឡាករអាហ្សង់ទីនរូបនេះបានចុះហត្ថលេខាជាមួយ PSG ស្នាក់នៅទីនោះរយៈពេលពីររដូវកាល ហើយឥឡូវនេះគាត់បានប្រកបអាជីពជាមួយ Inter Miami ។...
Eduardo Camavinga របួសកជើងពេលបំពេញកាតព្វកិច្ចជាមួយជម្រើសជាតិជាមួយ France។...