|
|
ក្រុមជម្រើសជាតិថៃកំពុងស្ថិតលើវិថីដំណើរឆ្ពោះទៅកាន់ស្វែងរកមេដាយមាសចំនួន៤គ្រឿងក្នុងប្រភេទកីឡាករបាល់ទាត់និងហ្វូសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។
កីឡាករ-កីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ជាមធ្យម៣សែនបាត (៨ ៦៦០ដុល្លារ) ប្រសិនបើពួកគេដណ្ដើមបានមេដាយមាសនៅស៊ីហ្គេម។ សរុបកីឡាករនិងកីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃដែលចូលរួមព្រឹត្តិការណ៍ខាងលើមាន៧២នាក់ បើយោងតាមក្រសួងទេសចរណ៍និងកីឡាកររបស់ថៃបានប្រកាសកាលពីពេលថ្មីៗនេះ ។
ដូច្នេះបើបាល់ទាត់និងហ្វូតសាលទាំងផ្នែកបុរសនិងស្ត្រីរបស់ថៃទទួលបានមេដាយមាសក្រសួងទេសចរណ៍និងកីឡានឹងចាយប្រាក់រង្វាន់ដល់ទៅ២១,៦លានបាត (៦២៣ ០០០ដុល្លារ)។
ប្រភព៖ Zing
Arsenal ត្រូវបានរាយការណ៍ថាបានបញ្ចប់ការចុះកុងត្រាផ្ទេរយក Gabriel Jesus ហើយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Gabriel Jesus ...
លោក Xavi Hernandez ត្រូវបានគេរាយការណ៍ថា បានទាក់ទងដោយផ្ទាល់ទៅកាន់ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barca ម្នាក់ដើម្បីបញ្ចុះបញ្ចូល ឱ្យរូបគេយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីបន្ថែមទៀត ...
Ander Herrera បានទម្លាយពីមូលហេតុដែល Kylian Mbappe សម្រេចចិត្តបន្ដលេងនៅ Paris Saint-Germain ...
ក្លឹបស្តេចស Real Madrid មានគម្រោងនៅក្នុងការរៀបចំក្រុមរបស់ពួកគេឡើងវិញ នៅមុនរដូវកាលថ្មីចាប់ផ្តើម ជាមួយនឹងការផ្ទេរចេញ កីឡាករនៅក្នុងក្រុម ២ រូបនេះ នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ ...
ក្លឹបស្ករគ្រាប់ Everton កំពុងសម្លឹងមើលលទ្ធភាពនាំយកខ្សែបម្រើសញ្ជាតិហូឡង់ Gini Wijnaldum ស្របពេលដែលក្លឹបអ្នកមាន PSG ត្រៀមលក់គេចេញ ...