|
|
Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំ Premier League នៅខែមីនា ក្នុងថ្ងៃនេះបន្ទាប់ពីជួយអោយ Arsenal ឡើងដល់ Top 4 នៅ PL ។
គួរបញ្ជាក់ថា Arteta បានដឹកនាំក្រុមកាំភ្លើងធំរបស់លោកសរុបចំនួន៤ប្រកួត ក្នុងនោះឈ្នះ ៣ និងចាញ់ ១ប្រកួត ដោយឈ្នះនឹង
Watford ៣-២, Aston Villa ១-០ និង Leicester City ២-០ តែបានបរាជ័យក្រោមថ្វើជើងហង្សក្រហម Liverpool ០-២ ។ នេះជាលើកទី ២ ហើយក្នុងអាជីពរបស់ លោក Arteta ដែលឈ្នះពានអ្នកចាត់ការឆ្នើម ប្រចាំខែរបស់ PL នេះ ដោយលើកទី១ គឺឈ្នះនៅខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ៕
ប្រភព ៖ Fabrizio Romano
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Angél Di Maria នឹងចាកចេញពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅខាងមុខនេះ ...
ខ្សែប្រយុទ្ធចាស់វស្សារវ័យ ៣៧ឆ្នាំសញ្ជាតិព័រទុយកាល់បានឆ្លើយតបទៅនឹកការរិះគន់ថាខ្លួននៅ Manutd ដោយសារតែលុយ ...
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Anfield និង Etihad សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ...
ក្រុមជម្រើសជាតិថៃកំពុងស្ថិតលើវិថីដំណើរឆ្ពោះទៅកាន់ស្វែងរកមេដាយមាសចំនួន៤គ្រឿងក្នុងប្រភេទកីឡាករបាល់ទាត់និងហ្វូសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម...
អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាលោក Keisuke Honda បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញ Twitter ថា ក្រុមបាល់ទាត់កម្ពុជាក្នុងរយៈ១០ឆ្នាំទៀតនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ...