|
|
គ្រូបង្គោលជម្រើសជាតិអ៊ីតាលីលោក Roberto Mancini បានបញ្ជាក់ថាលោកនិងបន្តដឹកនាំជម្រើសជាតិអ៊ីតាលីបន្តទៀត ។ លោកបន្ថែមទៀតថា ៖ "សហព័ន្ធបាល់ទាត់ជម្រើសជាតិអ៊ីតាលីនៅតែបន្តគាំទ្រខ្ញុំ ហើយខ្ញុំក៏សប្បាយចិត្តនិងការងារនេះដែរ ។ យើងនិងពិភាក្សាការងារជាមួយគ្នាក្នុងពេលឆាប់ៗនេះ ។ យើងកំពុងតែរិះរកមធ្យោបាយនិងរៀបចំគម្រោងសម្រាប់ថ្ងៃខាងមុខ ដើម្បីពង្រឹងក្រុមរបស់យើងអោយខ្លាំងជាងមុន " ។
គួរបញ្ជាក់ថាអ៊ីតាលីបានធ្លាក់ចេញពី World Cup 2022 នៅប្រទេសកាតាហើយបន្ទាប់ពីភ្លាត់ចាញ់ក្រុមជម្រើសជាតិ North Macedonia ដោយលទ្ធផល ១-០ កាលពីសប្តាហ៍មុន ៕
ប្រភព ៖ Fabrizio Romano
ខ្សែប្រយុទ្ធ Kylain Mbappe ត្រូវបានល្ហិចល្ហៀងថាបានធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះហើយ ដោយចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន ...
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្រេចចិត្តចាកចេញពីក្លឹប Juventus នៅរដូវកាលខាងមុខនេះហើយ ខណៈកំពុងគិតគូរទៅលេងនៅ MLS ដោយមកទល់នឹងពេលនេះមានក្លឹប Los Angeles បានទាក់ទងដាក់សំណើចង់បានរូបគេ ...
Premier League បានធ្វើការប្រកាសបេក្ខជន៨រូប ដែលអាចឈ្នះពានកីឡាករវ័យក្មេងឆ្នើម (មានអាយុស្មើឬក្រោម ២៣ឆ្នាំមុនចាប់ឆ្នើមរដូវកាល) ប្រចាំរដូវកាលឆ្នាំ២០២១/២២នេះ ...
ការប្រកួតដ៏សំខាន់មួយរវាងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ប៉ះជាមួយថៃ កាលពីយប់ថ្ងៃទី ១៤ ឧសភា ២០២២ ក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣១ នៅប្រទេសវៀតណាម លទ្ធផលក្រុមជម្រើសជាតិថៃ បានយកឈ្នះកម្ពុជា រហូតដល់ ៥-០ ...
Edwin Van der Sar អតីតអ្នកចាំទីបិសាចក្រហម Manchester United និយាយចំៗអោយអ្នកចាត់ការថ្មី Erik ten Hag ថាជាមនុស្សប្លែកខុសគេ ...