|
|
ក្រុមហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ខ្សែការពារវ័យក្មេងរបស់ក្រុមអ្នកមានបុណ្យ FC Barcelona នារដូវក្តៅខាងមុខ ។ គួរបញ្ជាក់ថាខ្សែការពារដែល Liverpool ចាប់អារម្មណ៍នោះគឺ Ronald Araujo ខណៈដែលទម្រង់លេងរបស់គេកំពុងមានភាពល្អប្រសើរជាពិសេសក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xavi ។
ហង្សក្រហមគ្រោងដាក់សំណើរប្រមាណជា ៦លានផោនក្នុងមួយរដូវកាល សម្រាប់ ដើម្បីនាំយករូបគេមកកាន់ទឹកដី Anfield ខណ:ការផ្តល់ជូននេះ រំពឹងថាអាចទាក់ចិត្តរបស់ Araujo បាន ដោយសារតែវាច្រើនជាង ២ លានផោន ពីអ្វីដែលគេកំពុងរកបាននៅ Barcelona ។
ប្រភព ៖ Sky Sports
ខ្សែប្រយុទ្ធ Kylain Mbappe ត្រូវបានល្ហិចល្ហៀងថាបានធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះហើយ ដោយចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន ...
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្រេចចិត្តចាកចេញពីក្លឹប Juventus នៅរដូវកាលខាងមុខនេះហើយ ខណៈកំពុងគិតគូរទៅលេងនៅ MLS ដោយមកទល់នឹងពេលនេះមានក្លឹប Los Angeles បានទាក់ទងដាក់សំណើចង់បានរូបគេ ...
Premier League បានធ្វើការប្រកាសបេក្ខជន៨រូប ដែលអាចឈ្នះពានកីឡាករវ័យក្មេងឆ្នើម (មានអាយុស្មើឬក្រោម ២៣ឆ្នាំមុនចាប់ឆ្នើមរដូវកាល) ប្រចាំរដូវកាលឆ្នាំ២០២១/២២នេះ ...
ការប្រកួតដ៏សំខាន់មួយរវាងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ប៉ះជាមួយថៃ កាលពីយប់ថ្ងៃទី ១៤ ឧសភា ២០២២ ក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣១ នៅប្រទេសវៀតណាម លទ្ធផលក្រុមជម្រើសជាតិថៃ បានយកឈ្នះកម្ពុជា រហូតដល់ ៥-០ ...
Edwin Van der Sar អតីតអ្នកចាំទីបិសាចក្រហម Manchester United និយាយចំៗអោយអ្នកចាត់ការថ្មី Erik ten Hag ថាជាមនុស្សប្លែកខុសគេ ...