|
|
លោក Arrivabene ប្រធានថ្នាក់ដឹកនាំធំរបស់សេះបង្កង់ Juventus បាននិយាយថាកុងត្រារបស់ Paulo Dybala និងមិនទាន់សម្រេចនៅឡើយទេ ។
លោកបន្ថែមទៀតថា ៖ " នៅខណៈពេលនេះយើងមិនទាន់បានសម្រេចចិត្តនៅឡើយទេទាក់ទងនិងកុងត្រាថ្មីរបស់គេ យើងមិនអាចធានាថាគេនិងស្នាក់នៅបន្ត ឬ ចាកចេញនោះទេ ។ ជួនកាលការបន្តកុងត្រាថ្មីវាពឹងផ្អែកលើបញ្ហាហិរញ្ញវត្ថុ និងការឆ្លើយតបរបស់គេ " ។ ដកស្រង់ចេញពីបទសម្ភាសន៍របស់លោកជាមួយនិង Corriere dello Sport ៕
ប្រភព : Fabrizio Romano
Premier League បានធ្វើការប្រកាសបេក្ខជន៨រូប ដែលអាចឈ្នះពានកីឡាករវ័យក្មេងឆ្នើម (មានអាយុស្មើឬក្រោម ២៣ឆ្នាំមុនចាប់ឆ្នើមរដូវកាល) ប្រចាំរដូវកាលឆ្នាំ២០២១/២២នេះ ...
ការប្រកួតដ៏សំខាន់មួយរវាងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ប៉ះជាមួយថៃ កាលពីយប់ថ្ងៃទី ១៤ ឧសភា ២០២២ ក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣១ នៅប្រទេសវៀតណាម លទ្ធផលក្រុមជម្រើសជាតិថៃ បានយកឈ្នះកម្ពុជា រហូតដល់ ៥-០ ...
Edwin Van der Sar អតីតអ្នកចាំទីបិសាចក្រហម Manchester United និយាយចំៗអោយអ្នកចាត់ការថ្មី Erik ten Hag ថាជាមនុស្សប្លែកខុសគេ ...
ក្រុមអ្នកមានបុណ្យ Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa ...
Karim Benzema ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្លឹបអធិរាជស Real Madrid បានក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទី២របស់ Real Madrid បន្ទាប់ពីរកបានមួយគ្រាប់ជួយក្រុមយកឈ្នះ Levante ៦-០ កាលពីយប់មិញ ...