|
|
ខ្សែបម្រើកណ្តាលសញ្ជាតិបារាំង N’Golo Kanté ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបតោខៀវ Chelsea បានបង្ហើបថារូបគេសប្បាយចិត្តនិងការស្នាក់នៅបន្ត ។
Kanté និយាយថា ៖ " ចាប់តាំងពីខ្ញុំឈានជើងមកទីនេះ ខ្ញុំបានចំណាយពេលវេលាដ៏ល្អជាច្រើនរដូវកាលជាមួយមិត្តរួមក្រុម អ្នកចាត់ការ និង អ្នកគាំទ្រទាំងអស់ ។ ខ្ញុំសង្ឃឹមថាយើងនិងដើរបែបបន្តជាមួយគ្នា និងឈ្នះពានជាមួយគ្នា ហើយនេះជាអ្វីដែលខ្ញុំចង់បាននៅថ្ងៃអនាគត " ។
គួរបញ្ជាក់ថា Kanté បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានជួយអោយក្លឹបឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League, FA Cup, UCL, League Cup ជាដើម ៕
ប្រភព : Fabrizio Romano
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Angél Di Maria នឹងចាកចេញពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅខាងមុខនេះ ...
ខ្សែប្រយុទ្ធចាស់វស្សារវ័យ ៣៧ឆ្នាំសញ្ជាតិព័រទុយកាល់បានឆ្លើយតបទៅនឹកការរិះគន់ថាខ្លួននៅ Manutd ដោយសារតែលុយ ...
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Anfield និង Etihad សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ...
ក្រុមជម្រើសជាតិថៃកំពុងស្ថិតលើវិថីដំណើរឆ្ពោះទៅកាន់ស្វែងរកមេដាយមាសចំនួន៤គ្រឿងក្នុងប្រភេទកីឡាករបាល់ទាត់និងហ្វូសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម...
អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាលោក Keisuke Honda បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននៅលើបណ្ដាញ Twitter ថា ក្រុមបាល់ទាត់កម្ពុជាក្នុងរយៈ១០ឆ្នាំទៀតនឹងក្លាយជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ...