|
|
ខ្ញីចាស់កាន់តែហិរ !!! អ្នកចាំទីវ័យ ៤៤ឆ្នាំសញ្ជាតិអ៊ីតាលី Gianluigi Buffon បានសម្រេចបន្តកុងត្រាថ្មីជាមួយ Parmar រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគាត់នឹងឈានដល់វ័យ៤៦ឆ្នាំពេលដែលបញ្ចប់កុងត្រា។
គួរបញ្ជាក់ថាអ្នកចាំទីវ័យ ៤៤ឆ្នាំរូបនេះ បានត្រលប់មកចូលរួមជាមួយ Parmar ដែលកំពុងលេងនៅលីគទី២របស់អ៊ីតាលី Serie B
ជាមួយកុងត្រារយៈពេល២ឆ្នាំកាលពីរដូវក្ដៅមុន។ Gianluigi Buffon ធ្លាប់ឈ្នះពាន Serie A ១០លើកជាមួយក្រុមសេះបង្កង់ Juventus និងលេងក្នុងកំណត់ត្រា៦៥៨ប្រកួតជាមួយក្លឹប។
ក្រោយពីបានបន្តកុងត្រាថ្មី Buffon បាននិយាយថា សម្រាប់គេនិងគ្រួសារនេះគឺជាថ្ងៃដ៏អស្ចារ្យ។ គេសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្ត ចំពោះការសម្រេចចិត្តមួយនេះ ៕
ប្រភព : BBC Sports
លោក Mauricio Pochettino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា យើងនៅតែត្រូវវាយតម្លៃកីឡាករមួយចំនួនដូចជា Chilwell បន្ទាប់ពីលេងពីរប្រកួត។...
យោងតាម Fabrizio Romano តាមរយៈ The United Stand ក្លឹបមួយចំនួននៅ Premier League កំពុងតាមដាន Mason Greenwood នៅពេលដែលគាត់ជិតដល់ទីបញ្ចប់នៃការខ្ចីជើងរបស់គាត់ជាមួយ Getafe ។...
Andy Robertson ត្រូវចេញនៅនាទី 37 នៃការប្រកួតមិត្តភាពរបស់ស្កុតឡែនជាមួយអៀរឡង់ខាងជើង ដោយមើលទៅដូចជារបួសកជើង។...
Cole Palmer មិនបានលេងឲ្យ England ក្នុងការប្រកួតជម្រើសជាតិនេះទេ បើទោះជាត្រូវបានគេកោះហៅក៏ដោយ។ ខ្សែរប្រយុទ្ធរូបនេះបានទទួលរងរបួសតិចតួចនៅក្នុងជំរំ ហើយមិនត្រូវបានគេចាត់ទុកថាសមដោយ Gareth Southgate។...
Thierry Henry បានបង្កើតកំណត់ត្រាពិសេសមួយនៅ Arsenal ក្នុងរដូវកាលដំបូងរបស់គាត់ ដែលគាត់បានស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League ចំនួនប្រាំពីរដងជាប់ៗគ្នា។...