|
|
ក្លឹប Lazio បានបើកទ្វារស្វាគមន៏ក្រុមភ្ញៀវ Napoli កាលពីយប់មិញក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A ។ ជាលទ្ធផលក្រុមភ្ញៀវ Napoli បានយកឈ្នះក្រុមម្ចាស់ផ្ទះ ២-១ ។ ២ គ្រាប់របស់ Napoli រកបានដោយខ្សែឆ្នើមសញ្ជាតិអ៊ីតាលី Lorenzo Insigne នៅនាទី៦២ និងខ្សែបម្រើអេស្ប៉ាញ Fabián Ruiz នៅម៉ោងបន្ថែម ៩០+៤ ។
ខណៈឯ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើចាស់វស្សារ Pedro ។ ចប់ការប្រកួតក្រុមភ្ញៀវ Napoli យកបាន ៣ពិន្ទុ ពីម្ចាស់ផ្ទះ និងឈរកំពូលតារាង Serie A បណ្តោះអាសន្ន ។
គួរបញ្ជាក់ថា Napoli បច្ចុប្បន្នមាន ៥៧ ពិន្ទុតាមពីក្រោយដោយ AC Milan មាន ៥៧ពិន្ទុដូចគ្នា តែ Napoli មានគ្រាប់បាល់ចំណេញច្រើនជាង ៕
ប្រភព : BBC Sports
Kylian Mbappe សម្រេចចិត្តបន្តស្នាក់នៅក្លិប Paris Saint-Germain ប៉ុន្តែជាមួយគ្នានេះ អ្នកកាសែត Sergio Santos ក៏បានបង្ហាញផងដែរថា តារាឆ្នើមរបស់ម្នាក់ អាចនឹងត្រូវដើរចេញពីទឹកដី Parc des Princes វិញ ស្របតាមការទាមទាររបស់ Mbappe ...
ខ្សែប្រយុទ្ធចាស់វស្សារសញ្ជាតិព័រទុយកាល់ Cristiano Ronaldo នឹងពុំមានវត្ដមានឡើយក្នុងការប្រកួតចុងក្រោយយប់នេះជាមួយនិង Crystal Palace ដោយសារបញ្ហាត្រគាក...
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Angél Di Maria នឹងចាកចេញពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅខាងមុខនេះ ...
ខ្សែប្រយុទ្ធចាស់វស្សារវ័យ ៣៧ឆ្នាំសញ្ជាតិព័រទុយកាល់បានឆ្លើយតបទៅនឹកការរិះគន់ថាខ្លួននៅ Manutd ដោយសារតែលុយ ...
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Anfield និង Etihad សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ...