|
|
ជំនួបរវាងក្លឹបយក្ស PSG និង Real Madrid កាលពីយប់មិញបញ្ចប់ដោយលទ្ធផល ១ - ០ ខណៈខ្សែប្រយុទ្ធវ័យក្មេង Mbappe ជាអ្នកស៊ុតបញ្ចូលទីនៅចុងម៉ោង ។
គួរបញ្ជាក់ថានៅតង់ទី១ PSG មានឱកាសបានបាល់ពិន័យ ១១ម៉ែត ស៊ុតដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi តែជាអកុសលត្រូវជួយសង្រ្គោះបានដោយអ្នកចាំទីសញ្ជាតិប៊ែលហ្សិក Thibaut Courtois ។ ទោះជាយ៉ាងណានៅម៉ោងបន្ថែមតង់ទី២ ខ្សែប្រយុទ្ធវ័យក្មេងរហ័សនាមនិនចារអណ្តើក Kylian Mbappe ស៊ុតបញ្ចូលទីបានសម្រេចនៅនាទី ៩០+៤ បញ្ជូនដោយ Neymar ។
ជាលទ្ធផល Paris Saint-Germain យកឈ្នះ Real Madrid ១ - ០ ក្នុងវគ្គ ១៦ក្រុម UEFA Champions League ជើងទី១ ខណៈឯជើងទីពីរនិងត្រូវធ្វើឡើងនៅខែក្រោយ ទឹកដី Madrid ៕
ប្រភព : Sky Sports
តាមរយៈការចេញផ្សាយពីសារព័ត៌ជាច្រើននៅទីក្រុងតូក្យូ 📰 បានឱ្យដឹងថាការប្រកួតលីគកំពូល 🇯🇵 ជប៉ុនសប្ដាហ៍ទី១៦ រវាង Vissel Kobe ...
ក្រុមកីឡាការិនីកម្ពុជា បានការពារតំណែងមេដាយមាសបានសម្រេច ក្រោយយកឈ្នះក្រុមជម្រើសជាតិថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១១ ទល់នឹង ៩ ...
ជាក្មេងម្នាក់ដែលគេមិនស្គាល់សោះមុនពេលផ្ទេរមក Manchester United ។ Man Utd ចំណាយលុយតែ៤២ម៉ឺនផោនទិញយុវជនម្នាក់នេះពីក្លិប Atlético Madrid ...
Ousmane Dembele បានទៅស្ទាបពាន Champions League អំឡុងពេលពិធីលារបស់ Jordi Alba ...
អ្នកនយោបាយ Slawomir Mentzen ត្រូវបានគេស្គាល់ថាជាអ្នកប្រឆាំងជនជាតិយូដា ស្រលាញ់ភេទដូចគ្នា ឬប្រឆាំងការ រំលូតកូន ...